កាលពីថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០២៤ លោកគ្រួ អ្នកគ្រូផ្នែកភាសាអង់គ្លេស នៃសាលារៀន អន្តរទ្វីបអាមេរិកាំង ការិយាល័យកណ្តាល បានរៀបចំវគ្គចែករំលែក ដែលធ្វើបទបង្ហាញដោយ អ្នកគ្រូ ចក់ សុខលាង ក្រោមប្រធានបទ “កិច្ចការបួនប្រភេទសម្រាប់សិស្សវិទ្យាល័យអនុវត្ត“។ កម្មវិធីនេះប្រព្រឹត្តទៅក្នុងគោលបំណងចែករំលែកដល់លោកគ្រូអ្នកគ្រូអំពីកិច្ចការទាំង ៤ ប្រភេទ ដែលទាក់ទងទៅ និងការពង្រឹង ភាសារបស់សិស្សរួមទាំង ការត្រិះរិះពិចារណា ការសម្រេចចិត្ត និងការដោះស្រាយបញ្ហា។ លើសពីនេះទៅទៀតការចែករំលែកនេះក៏ផ្តោតលើជំនាញទំនាក់ទំនងផងដែរ។ នៅចុងបញ្ចប់ នៃការចែករំលែក លោកគ្រូ អ្នកគ្រូក៏បានសួរសំណួរ និងចែករំលែកយោបល់របស់ពួកគាត់ដោយផ្អែកលើប្រធានបទប្រកបទៅដោយភាពរីករាយ។