ការទំនាក់ទំនងរវាងគ្រូបង្រៀន និងមាតាបិតាសិស្សឲ្យមានប្រសិទិ្ធភាព

នៅ​ថ្ងៃពុធ ទី ២៨ ​ខែ​សីហា​ ឆ្នាំ​ ២០២៤ នេះអ្នក​គ្រូ​ផ្នែកភាសាអង់គ្លេសបានធ្វើ​វគ្គ​ចែក​រំលែក​ដែល​ធ្វើ​បទ​បង្ហាញ​ដោយ​អ្នក​គ្រូ ប៊ុត វណ្ណសុជាតា ​​ក្រោម​ប្រធានបទ​​ “ការទំនាក់ទំនងរវាងគ្រូបង្រៀន និងមាតាបិតាសិស្សឱ្យមានប្រសិទិ្ធភាព” គោលបំណងក្នុងការចែករំលែកដល់លោកគ្រូ អ្នកគ្រូអំពីការសន្ទនា ជួយសំរួលរាល់ការមានចំងល់ ឬបញ្ហារបស់មាតាបិតាទាក់ទង​នឹងការសិក្សារួមទំាងបញ្ហាផ្សេងៗនៅក្នុងថ្នាក់រៀន។ នេះ​ជា​ការ​ចែក​រំលែក​ផ្តោត​សំខាន់​ទៅលើការសន្ទនាឱ្យមានភាពជិតស្និទ្ធរវាងគ្រូបង្រៀននិងមាតាបិតា។ នៅចុងបញ្ចប់​ នៃការចែករំលែក លោកគ្រូ​ អ្នកគ្រូក៏អាចសួរសំណួរ និងចែករំលែកយោបល់របស់ពួកគាត់ដោយផ្អែកលើប្រធានបទប្រកបទៅដោយភាពរីករាយ។