នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤ លោកគ្រូ អ្នកគ្រូផ្នែកភាសាអង់គ្លេស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល បានរៀបចំវគ្គចែករំលែកដែលធ្វើបទបង្ហាញដោយលោកគ្រូ ឈៀក សុខចាន់ ក្រោមប្រធានបទ “របៀបនៃការបង្កើតការស្វែងរកពាក្យនិងការបែងចែកពាក្យតាមក្រុម“។ កម្មវិធីនេះប្រព្រឹត្តទៅក្នុងគោលបំណងចែករំលែកដល់លោកគ្រូ អ្នកគ្រូអំពីបច្ចេកទេសសិក្សាពាក្យដើម្បីជួយសិស្សបង្កើនការចងចាំនូវពាក្យដែលពួកគេបានសិក្សារួចតាមមេរៀននីមួយៗ។ លើសពីនេះទៅទៀត ការចែករំលែកនេះក៏បានផ្តោតទៅលើសកម្មភាពដោយមានការអនុវត្តក្រោយការបង្រៀនមេរៀនសម្រាប់សិស្សានុសិស្ស។ នៅចុងបញ្ចប់នៃការចែករំលែក លោកគ្រូអ្នកគ្រូក៏អាចសួរសំណួរនិងចែករំលែកយោបល់របស់ពួកគាត់ដោយផ្អែកលើប្រធានបទប្រកបទៅដោយភាពរីករាយ។