ការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាភាសាអង់គ្លេសថ្នាក់ទី៤

កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល បានរៀបចំការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាភាសាអង់គ្លេស ដែលដឹកនាំគណៈកម្មការកម្មវិធីសិក្សាភាសាអង់គ្លេស ការិយាល័យកណ្តាល និងបង្រៀនដោយលោកគ្រូ ឈៀក សុខចាន់។ ទន្ទឹមនឹងនេះក៏មានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូក្រោមការសម្របសម្រួលបន្ថែមដោយប្រធានគ្រូនិងអនុប្រធានគ្រូនៃកម្មវិធីសិក្សាភាសាអង់គ្លេស។ គោលបំណង នៃការបង្រៀនថ្នាក់និទស្សន៍ គឺដើម្បីចែករំលែកអំពីវិធីសាស្រ្តក្នុងការបង្រៀនវេយ្យាករណ៍ដែលទាក់ទងនឹងការប្រើប្រាស់កិរិយាសព្ទ័ជំនួយ “Do / Does” ហើយវិធីសាស្រ្តទាំងនេះអាចជួយសិស្សអោយចេះបង្កើតប្រយោគសំនួរនិងយល់ពីអត្ថន័យនៃការប្រើប្រាស់បានយ៉ាងត្រឹមត្រូវ។ លើសពីនេះទៅទៀតសិស្សបានប្រើប្រាស់វេយ្យាករណ៍ដែលពួកគេបានរៀននៅក្នុងការសន្ទនាប្រចាំថ្ងៃជាមួយដៃគូរបស់ពួកគេបានយ៉ាងសប្បាយរីករាយ។ នៅចុងបញ្ចប់នៃការបង្រៀនថ្នាក់និទស្សន៍ លោកគ្រូ អ្នកគ្រូមានឱកាសសួរសំណួរ ដោះស្រាយនូវចម្ងល់ ផ្លាស់ប្ដូរវិធីសាស្ត្រ កែលម្អ និងបំពេញចំណុចខ្វះចន្លោះដែលខ្លួនមាន ដើម្បីអភិវឌ្ឍក្នុងការបង្រៀនរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព។