១. ចក្ខុវិស័យ៖
ចក្ខុវិស័យរបស់ក្រុមប្រឹក្សាសិស្ស គឺផ្តល់ឱ្យសិស្សទទួលបាននូវមោទនភាព សាមគ្គីភាព និងភាពរីករាយក្នុងសាលារៀន ដើម្បីលើកកម្ពស់ស្មារតីសហគមន៍នៃសាលារៀន ជាមួយការជំរុញនូវស្មារតីស្ម័គ្រចិត្តក្នុងការចូលរួមដឹកនាំ រៀបចំ និងអនុវត្តគម្រោងផ្សេងៗ មិនថាក្នុងសាលារៀនឬក្នុងសហគមន៍ក្នុងបុព្វហេតុមនុស្សធម៌ ដើម្បីអភិវឌ្ឍខ្លួន និងសហគមន៍ឱ្យមានការផ្លាស់ប្តូរ ឈានទៅរកឧត្តមភាព។
២. បេសកកម្ម
ក្រុមប្រឹក្សាសិស្សាមានគោលដៅបេសកកម្មសំខាន់ៗដូចជា៖
- ផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងបណ្តុះនូវចំណេះដឹងថ្មីៗ តាមរយៈការរៀបចំ និងការអនុវត្តសកម្មភាព និងបង្កើតជាគម្រោងផែនការផ្សេងៗ។
- ផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការរៀបចំកម្មវិធី ឬព្រឹត្តិការណ៍ផ្សេងៗ ដែលជាការរួមចំណែកក្នុងស្មារតីស្ម័គ្រចិត្តប្រកបដោយសាមគ្គីភាព និងមោត្តភាព ។
- ជួយដល់សហគមន៍ផ្សេងៗដែលពុំមានឱកាសតាមរយៈគម្រោងសកម្មភាពមនុស្សធម៌ របស់ក្រុមប្រឹក្សាសិស្ស។
- ផ្តល់ឱកាសដល់សិស្សានុសិស្សបានបង្ហាញនូវសមត្ថភាពទេពកោសល្យក្នុងកម្មវិធីផ្សេង និងស្នាដៃក្នុងកម្មវិធីប្រកួតប្រជែងផ្សេងទាំងក្នុងឆាកជាតិ និងអន្តរជាតិ។
- ផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការចែករំលែកនូវបទពិសោធ គំនិតច្នៃប្រតិដ្ឋ ដើម្បីអភវឌ្ឍក្រុមប្រឹក្សាសិស្សឱ្យលូតលាស់ទៅមុខជានិរន្ត៍ក្នុងបរិបទនៃ បរិវត្តកម្មឌីជីថល។
៣. រចនាសម្ព័ន្ធ៖
៤. តួនាទីក្រុមប្រឹក្សាសិស្ស៖
ក. ប្រធាន
- ប្រមូលព័ត៌មានរបស់សិស្សានុសិស្សទូទៅ។
- កសាង និងរក្សាទំនាក់ទំនងល្អជាមួយអនុប្រធាន តំណាងសាខា ប្រធានក្លិប និងសមាជិកក្លិប។
- ជាតំណាងសិស្សរាល់កិច្ចប្រជុំ និងការសម្រេចចិត្តផ្សេងៗ។
- ទទួលខុសត្រូវសម្របសម្រួលក្នុងការជ្រើសរើស និងបែងចែកតួនាទីរបស់តំណាងសាខា។
- ធានារាល់ដំណើរការការងាររបស់អ្នកតំណាងតាមសាខាប្រកបដោយប្រសិទ្ធភាព។
- អាចដឹកនាំប្រជុំជាមួយអ្នកតំណាងតាមសាខា និងប្រធានក្លិបនៅការិយាល័យកណ្តាល តាមកាលវិភាគដែលបានកំណត់ ឬមានសិទ្ធិអញ្ជើញប្រជុំបន្ទាន់ក្នុងករណីចាំបាច់។
ខ. អនុប្រធាន
- កសាង និងរក្សាទំនាក់ទំនងល្អជាមួយប្រធានក្រុមប្រឹក្សាសិស្ស តំណាងសាខាប្រធានក្លិប និងសមាជិកក្លិប។
- ជាតំណាងរបស់ប្រធានក្រុមប្រឹក្សាសិស្សចូលរួមក្នុងកិច្ចប្រជុំកម្មវិធីផ្សេងៗ និងការសម្រេចចិត្តលើកិច្ចការទាំងអស់ពេលប្រធានអវត្តមាន។
គ. តំណាងសាខា
- ដឹកនាំកិច្ចប្រជុំជាមួយសមាជិក (ប្រធានក្លិប) មួយត្រីមាសម្តង។
- ទទួលខុសត្រូវសម្របសម្រួលក្នុងការជ្រើសរើស និងបែងចែកតួនាទីប្រធានក្លិបតាមសាខា។
- ធានារាល់ដំណើរការការងាររបស់ប្រធានក្លិបតាមសាខាប្រកបដោយប្រសិទ្ធភាព។
- ទទួលនិងដោះស្រាយបញ្ហាដែលរាយការណ៍ដោយប្រធានក្លិប។
- កសាង និងរក្សាទំនាក់ទំនងល្អជាមួយប្រធានក្រុមប្រឹក្សាសិស្ស ប្រធានក្លិប និងសមាជិកក្លិប។
- ឆ្លើយតបតាមតម្រូវការ និងសំណើរបស់ប្រធានក្រុមប្រឹក្សាសិស្សទាក់ទងនឹងការងារក្លិប។
ឃ. សមាជិកក្រុម
- លេខាធិការជាជំនួយការចំពោះប្រធាន និងអនុប្រធានក្នុងការសម្របសម្រួល ឬប្រតិបត្តិការងារផ្សេងៗ។
- ប្រវត្តិវិទូជាអ្នករៀបចំទុកដាក់ឯកសារទាំងឡាយ និងអ្នកកត់ត្រាព័ត៌មាន ឬព្រឹត្តិការណ៍ទាំងឡាយដែលកើតមានឡើងក្នុងសកម្មភាពក្រុមប្រឹក្សាសិស្ស។
- សិស្សានុសិស្សអាចចូលរួមជាសមាជិកក្រុមប្រឹក្សាសិស្សបានចាប់ពីថ្នាក់ទី៧ ដល់ទី១២។
ង. ដំណើរការក្រុម
- ប្រធានក្លិបអាចដឹកនាំប្រជុំជាមួយសមាជិកមួយខែម្តង។
- ប្រធានមានសិទ្ធិអញ្ជើញសមាជិកប្រជុំបន្ទាន់ក្នុងករណីចាំបាច់។
- អ្នកតំណាងគ្រប់គ្រងតាមសាខាអាចដឹកនាំប្រជុំជាមួយសមាជិកមួយត្រីមាសម្តង។
- ប្រធាន និងអនុប្រធានក្រុមប្រឹក្សាសិស្សអាចដឹកនាំកិច្ចប្រជុំជាមួយអ្នកតំណាងតាមសាខាមួយត្រីមាសម្តងនៅការិយាល័យកណ្តាល។
- ប្រធានមានសិទ្ធិអញ្ជើញសមាជិកប្រជុំបន្ទាន់ក្នុងករណីចាំបាច់ ឬត្រូវរៀបចំកម្មវិធីផ្សេងៗរបស់សាលាដែលមិនត្រូវកាលវិភាគប្រជុំ។
ច. ក្លិប
ក្នុងឆ្នាំសិក្សា២០២០-២០២១ ក្រុមប្រឹក្សាសិស្ស (AIS Student Council) មានតួនាទីសម្របសម្រួលទៅលើក្លិបចំនួន០៥៖
- ក្លិបគុណភាព និងវិន័យ
- កិ្លបអ្នករៀបចំផែនការ
- ក្លិបអ្នកសារព័ត៌មាន
- ក្លិបមិត្តជួយមិត្ត
- ក្លិប STEAM
លើសពីនេះទៀត ក្រុមប្រឹក្សាសិស្សមានការប្រតិបត្តិនៅតាមសាខាទាំង១០ របស់សាលារៀន អន្តរទ្វីប អាមេរិកាំង មានដូចជា សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) សាខាទួលគោក សាខាចាក់អង្រែ សាខាចោមចៅ សាខាផ្សារថ្មី សាខាជ្រោយចង្វារ សាខាសៀមរាប សាខាតាកែវ សាខាសែនសុខ និងសាខាច្បារអំពៅ។ នាថ្ងៃអនាគតសាលារៀននឹងមានការបើកក្លិបសិក្សាផ្សេងៗទៀត។
៥. អត្ថប្រយោជន៍៖
– ការចែករំលែកចំណេះដឹង
– ទទួលបានបទពិសោធថ្មីៗ
– បង្កើតទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន
– យល់ដឹងច្បាស់ពីសង្គម
– មានទំនួលខុសត្រូវ
– ពង្រឹងដល់ការដោះស្រាយបញ្ហាផ្សេងៗ
– ការរីកចម្រើនសម្រាប់ខ្លួនយើង
– ការជួយគ្នាទៅវិញទៅមក
– មានភាពជាអ្នកដឹកនាំ។