កិច្ចប្រជុំប្រធាន អនុប្រធានថ្នាក់ទី៧-១២ ឆ្នាំសិក្សា២០២៤-២០២៥

ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ កិច្ចប្រជុំប្រធាន អនុប្រធានថ្នាក់ស្តីពី ការប្រមូលព័ត៌មាន និងត្រៀមសម្រាប់ដើមឆ្នាំសិក្សា២០២៤-២០២៥ សម្រាប់ប្រធាន អនុប្រធានថ្នាក់ទី៧ ដល់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។

 ការប្រជុំធ្វើឡើងក្នុងគោលការណ៍៣ចំណុច ៖
-ការត្រៀមសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
-ការដោះស្រាយបញ្ហាប្រឈម
-ការសំណូមពរ
ការធ្វើឡើងនៅកិច្ចប្រជុំនេះគឺដើម្បីឱ្យសិស្សានុសិស្សដែលជាប្រធានអនុប្រធានបានទទួលនិងត្រៀមខ្លួនជាមុនហើយបន្តព័ត៌មានទៅកាន់សមាជិកក្នុងថ្នាក់បន្ថែម។​ ហើយក៏ជាពេលវេលាសម្រាប់សិស្សានុសិស្សលើកឡើងនូវបញ្ហាប្រឈម និងបានដឹងនូវវិធីសាស្រ្តក្នុងការដោះស្រាយបានភ្លាមៗ។ ក្នុងនោះផងដែលក៏ជាឳកាសក្នុងការស្តាប់និងទទួលនៅសំណើរដែលសិស្សានុសិស្សស្នើសុំបន្ថែមនៅចំណុចខ្វះខាតឬកែលំអរ។