ថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ លោកគ្រូ សិទ្ធិ ស៊ីនរ័ត្ន បានដឹកនាំសិស្សថ្នាក់ទី១០ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល ធ្វើពិសោធន៍ក្រោមប្រធានបទ “សម្ពាធ” លើមុខវិជ្ជារូបវិទ្យា។ ការពិសោធនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀនដែលបានផ្តល់នូវចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀតទៅលើការសិក្សាទ្រឹស្តី។ លើសពីនេះសិស្សានុសិស្សបានអនុវត្តផ្ទាល់ សហការគ្នា និងរួមគ្នាធ្វើការងារជាក្រុមយ៉ាងល្អប្រសើរ។
សូមចុចតំណលីងដើម្បីទស្សនារូបភាពបន្ថែម៖
https://www.facebook.com/ais.mjqeducation