សកម្មភាពពិសោធន៍ស្តីពី៖ បន្សាយ

កាលពីថ្ងៃសៅរ៍ ទី០៤ ខែមករា ឆ្នាំ២០២៥ ​កន្លងទៅនេះអ្នកគ្រូ អ៊ុយ បញ្ញានិមល​ បានដឹកនាំសិស្សថ្នាក់ទី៧ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល ធ្វើពិសោធន៍ក្រោមប្រធានបទ “បន្សាយ” លើមុខវិជ្ជាជីវវិទ្យា។ ការពិសោធនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀនដែលអាចផ្តល់នូវចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀតទៅលើការសិក្សាទ្រឹស្តី។ លើសពីនេះសិស្សានុសិស្សបានអនុវត្តផ្ទាល់ សហការគ្នា និងរួមគ្នាធ្វើការងារជាក្រុមយ៉ាងល្អប្រសើរ។

សូមចុចតំណលីងខាងក្រោមដើម្បីទស្សនារូបភាពបន្ថែម៖
https://www.facebook.com/ais.mjqeducation