កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ អ្នកគ្រូ ទាង ផល្លែន នៃសាលារៀន អន្តរទ្វីប អាមេរិកាំ អគារ ងិន ហួយ ការិយាល័យកណ្តាល បានរៀបចំបំណិនជីវិត ការដំាជីរអង្កាមដើម្បីឱ្យសិស្សានុសិស្សស្រឡាញ់ និងនាំគ្នារក្សាបរិស្ថនធម្មជាតិ ម៉្យាទៀតសិស្សបានយល់ដឹងពីរុក្ខជាតិដែលងាយដាំតាមផ្ទះ ព្រោះរុក្ខជាតិខ្លះមិនចាំបាច់ត្រូវការប្រើគ្រាប់ដាំ ដោយគ្រាន់តែយកផ្នែកណាមួយនៃរុក្ខជាតិនោះមកដាំក៏អាចបានផលដែរ ហើយមួយទៀតអ្នកគ្រូចង់ឱ្យសិស្សានុសិស្សបានដឹងពីសារប្រយោជន៏នៃរុក្ខជាតិ និងឱ្យគាត់បានដឹងពីបរិស្ថានដែលនៅជុំវិញខ្លួនផងដែរ។ សិស្សរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែសិក្សាទ្រឹស្តី ផ្សាភ្ជាប់ជាមួយការអនុវត្តជាក់ស្តែងទើបសិស្សទទួលបានចំណេះដឹងគ្រប់គ្រាន់នឹងចងចាំមេរៀនបានល្អ។
ការដាំជីរអង្កាម