កម្មវិធីសិក្សាបន្ថែម

កម្មវិធីសិក្សាបន្ថែម

កម្មវិធីរៀនជំនួយមូលដ្ឋានគ្រឹះ តាមមុខវិជ្ជា

កម្មវិធីរៀនជំនួយសម្រាប់សិស្សខ្វះមូលដ្ឋានគ្រឹះតាមមុខវិជ្ជា បង្កើតឡើងក្នុងគោលបំណងដើម្បីបំពេញ បន្ថែមនូវចន្លោះខ្វះខាតក្នុងការសិក្សារបស់ប្អូនៗ ក៏ដូចជាបង្កើននូវចំណេះវិជ្ជា និងជាពិសេសគឺជំរុញឱ្យការសិក្សា របស់សិស្សានុសិស្សដែលខ្វះមូលដ្ឋានគ្រឹះពីថ្នាក់ក្រោមឱ្យមានភាពប្រសើរឡើងបានកាន់តែឆាប់រហ័ស សាលារៀន នឹងមានបើកថ្នាក់បង្រៀនជំនួយក្រៅម៉ោងសិក្សាជូនដល់សិស្សានុសិស្សតាមមុខវិជ្ជានីមួយៗ។

សម្រាប់ថ្នាក់បឋមសិក្សា ៖

  • មុខវិជ្ជា ភាសាខ្មែរ
  • មុខវិជ្ជា គណិតវិទ្យា
  • ម៉ោងសិក្សា ៥:៣០ ដល់៦:៣០ល្ងាច

សម្រាប់សិស្សថ្នាក់មធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ ៖

  • មុខវិជ្ជា ភាសាខ្មែរ
  • គណិតវិទ្យា
  • រូបវិទ្យា
  • គីមីវិទ្យា

ម៉ោងសិក្សា ៖

៥:៣០ ដល់៦:៣០ល្ងាច

៦:៤០ ដល់៧:៤០យប់

សិក្សាចាប់ពីថ្ងៃចន្ទ ដល់សុក្រ

សូមលោកស្រីដែលជាមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សខ្វះមូលដ្ឋានគ្រឹះទាំងអស់ជំរុញ និងលើក ទឹកចិត្តប្អូនឱ្យចូលរៀនក្នុងកម្មវិធីនេះ ដើម្បីលើកកម្ពស់ការសិក្សារបស់ប្អូនឱ្យបានប្រសើរឡើងឆាប់រហ័ស។